ករោតោសូត្រទី ៦
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះ អាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា បុគ្គលធ្វើបាបដោយខ្លួន ឯង ឬប្រើអ្នកដទៃឲ្យធ្វើ កាត់ ( នូវអវ័យវៈមានដៃជាដើម ) របស់អ្នកដទៃ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេ ដោយខ្លួនឯង ឬប្រើអ្នកដទៃ ឲ្យបៀតបៀន សោយសោកដោយខ្លួនឯង ឬញ៉ាំងអ្នកដទៃឲ្យសោយសោក លំបាកដោយខ្លួនឯង ឬញ៉ាំងអ្នកដទៃឲ្យលំបាក ញាប់ញ័រដោយខ្លួនឯង ឬធ្វើ គេឲ្យញាប់ញ័រ សម្លាប់សត្វ កាន់យកទ្រព្យដែលគេមិនបានឲ្យ កាត់នូវទី-ត ប្លន់អ្នកស្រុក ប្លន់យកទ្រព្យតែផ្ទះមួយ ចាំស្ទាក់ផ្លូវ លួចប្រពន្ធអ្នកដទៃ ពោល ពាក្យកុហក បាបរបស់បុគ្គលអ្នកធ្វើនោះមិនមានឡើយ មួយវិញទៀត បើ បុគ្គលណា ធ្វើនូវសត្វទាំងឡាយលើផែនដីនេះ ឲ្យមានលាននៃសាច់តែ ១ ឲ្យ មានគំនរនៃសាច់តែ ១ ដោយគ្រឿងចក្រមានខ្នងកង់ដ៏មុតដូចជាមុខកាំបិតកោរ បាបរបស់បុគ្គលនោះមិនមាន ព្រោះអំពើនោះជាហេតុ បាបមិនមានមកឡើយ ទោះបីបុគ្គលនោះ ឆ្លងទៅកាន់ត្រើយខាងស្តាំនៃទន្លេគង្គា ហើយសម្លាប់សត្វ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យសម្លាប់ កាត់ ( នូវអវ័យវៈមានដៃជាដើម ) ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនខ្លួនឯង ឬប្រើអ្នកដទៃឲ្យបេតោ បៀន បាបរបស់បុគ្គលនោះមិនមាន ព្រោះអំពើនោះជាហេតុ បាបមិនមានមក ឡើយ ទោះបីបុគ្គលនោះ ឆ្លងទៅកាន់ត្រើយខាងឆ្វេងនៃទន្លេគង្គា ឲ្យទានដោយ ខ្លួនឯង ឬប្រើអ្នកដទៃឲ្យឲ្យ បូជាដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យបូជា បុណ្យ របស់បុគ្គលនោះមិនមាន ព្រោះអំពើនោះជាហេតុ បុណ្យមិនមានមកឡើយ