អដ្ឋកថា ករោតោសូត្រទី ៦
បុណ្យមិនមានដោយទាន ដោយទូន្មាននូវឥន្ទ្រិយ ដោយសង្រួមកាយ វាចា ដោយពោលពាក្យសច្ចៈ បុណ្យមិនមានមកឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា បុគ្គលកាលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃ ឲ្យធ្វើ ។ បេ ។ បុណ្យមិនមាន បុណ្យមិនមានមកឡើយ ។ កាលបើវេទនាមាន ។ បេ ។ កាលបើសញ្ញាមាន ។ កាលបើសង្ខារទាំងឡាយមាន ។ កាលបើ វិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ ។ បេ ។ បុណ្យមិនមាន បុណ្យមិនមានមកឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ មានសភាពប្រែប្រួល ទៅ ចុះបើមិនអាស្រ័យនូវរបស់នោះ តើគួរមានទិដ្ឋិកើតឡើងយ៉ាងនេះ ថា បុគ្គលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ ។ បេ ។ បុណ្យមិនមាន បុណ្យមិនមានមកឡើយ ដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ វេទនា ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ ចុះបើមិនអាស្រ័យនូវរបស់នោះ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គលធ្វើបានដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ ។ បេ ។ បុណ្យ មិនមានមកឡើយដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ របស់ណាដែល