ហេតុសូត្រទី ៧

ក្បាលទី 22 · ទំព័រ 130

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះ អាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា ហេតុបច្ច័យដែលនាំឲ្យ សៅហ្មងនៃសត្វទាំងឡាយ មិនមានឡើយ សត្វទាំងឡាយ រមែងសៅហ្មង ដោយឥតហេតុឥតបច្ច័យ ហេតុបច្ច័យដែលនាំឲ្យបរិសុទ្ធនៃសត្វទាំងឡាយមិន មានឡើយ សត្វទាំងឡាយរមែងបរិសុទ្ធ ដោយឥតហេតុឥតបច្ច័យ កម្លាំងក៏ មិនមាន ព្យាយាមក៏មិនមាន កម្លាំងរបស់បុរសក៏មិនមាន សេចក្តីសង្វាតរបស់ បុរសក៏មិនមាន សត្វទាំងអស់ ( មានឱដ្ឋ គោ លាជាដើម ) បាណៈទាំងអស់ ភូតទាំងអស់ ( មានសត្វកើតក្នុងស្រោមសុតជាដើម ) ជីវៈទាំងអស់ គឺធញ្ញជាតិ ឥតមានអំណាច ឥតមានកម្លាំង ឥតមានសេចក្តីព្យាយាម ( ក្នុង ការធ្វើឲ្យសៅហ្មង ឬបរិសុទ្ធ ) មានសេចក្តីប្រែប្រួលដោយនិយតិ និងសង្គតិ និងសភាវៈតាំងនៅក្នុងអភិជាតិទាំង ៦ ហើយរងនូវសេចក្តីសុខ និងទុក្ខយ៉ាង នេះ ។