អដ្ឋកថា ហេតុសូត្រទី ៧
បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់យើងខ្ញុំទាំងឡាយ មាន ព្រះមានព្រះភាគជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះ អាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា ហេតុបច្ច័យមិន មានឡើយ ។ បេ ។ តែងរងនូវសេចក្តីសុខ និងទុក្ខ ។ កាលបើវេទនាមាន ។ បេ ។ កាលបើសញ្ញាមាន ។ កាលបើសង្ខារទាំងឡាយមាន ។ កាលបើវិញ្ញាណ មាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើងយ៉ាង នេះថា ហេតុបច្ច័យមិនមានឡើយ ។ បេ ។ តែងរងនូវសេចក្តីសុខ និងទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូច ម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ មានសភាពប្រែប្រួល ទៅ ចុះបើមិនអាស្រ័យនូវរបស់នោះ តើគួរមានទិដ្ឋិកើតឡើងយ៉ាងនេះ ថា ហេតុបច្ច័យមិនមាន ។ បេ ។ តែងរងនូវសេចក្តីសុខ និងទុក្ខដែរឬ ។ មិន មែនដូច្នោះទេ ព្រះអង្គ ។ វេទនា ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ ចុះបើមិនអាស្រ័យ នូវរបស់នោះ តើគួរមានទិដ្ឋិកើតឡើងយ៉ាងនេះថា ហេតុបច្ច័យមិនមាន ។ បេ ។ តែងរងនូវសេចក្តីសុខ និងទុក្ខដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ របស់ ណាដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ ចុះបើមិនអាស្រ័យនូវរបស់នោះ តើគួរមានទិដ្ឋិ កើតឡើងយ៉ាងនេះថា ហេតុបច្ច័យមិនមាន ។ បេ ។ តែងរងនូវសេចក្តីសុខ និង ទុក្ខ ដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ កាលណា បើអរិយសាវ័កលះបង់សេចក្តីសង្ស័យក្នុងឋានទាំង ៦ នេះបានហើយ សេចក្តី សង