សស្សតទិដ្ឋិសូត្រទី ៩

ក្បាលទី 22 · ទំព័រ 139

មិន ទៀងទេ ព្រះអង្គ ។ បេ ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិ កើតឡើងយ៉ាងនេះថា លោកមិនទៀងដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កលះបង់សេចក្តីសង្ស័យក្នុងឋាន ទាំង ៦ នេះបានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់ បាន ។ បេ ។ សេចក្តីសង្ស័យក្នុងបដិបទា ជាដំណើរទៅកាន់ការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គល ទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ ។ ៦