អសស្សតទិដ្ឋិសូត្រទី ១០

ក្បាលទី 22 · ទំព័រ 139

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះ អាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា លោកមិនទៀង ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់យើងខ្ញុំទាំងឡាយ មានព្រះមាន ព្រះភាគជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ។ បេ ។ កាលបើ វេទនាមាន ។ កាលបើសញ្ញាមាន ។ កាលបើសង្ខារទាំងឡាយមាន ។ កាលបើវិញ្ញាណមាន វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើងយ៉ាងនេះថា លោកមិនទៀងដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ របស់ណាដែល បុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង ។