អដ្ឋកថា តំជីវំតំសរីរំសូត្រទី ១៣

ក្បាលទី 22 · ទំព័រ 152

បទថា អនន្តវា សេចក្តីថា ទិដ្ឋិដែលកើតឡើងដោយការ ប្រកាន់នោះ ឬដោយការត្រិះរិះថា លោក គឺនិមិត្តដែលកំណត់ទំហំមិនបាន ពង្រីកទៅគ្រប់ទិស គឺមិនមានទីបំផុត ។ បទថា តំ ជីវំ តំ សរីរំ បានដល់ ទិដ្ឋិកើតឡើងថា ជីវៈ និងសរីរៈជារបស់តែមួយ ។ បទដ៏សេសក្នុងទីគ្រប់អន្លើ មានអត្ថងាយយល់ទាំងអស់ហើយនោះឯង ។ ម្យ៉ាងទៀត វេយ្យាករណ៍ទាំងនេះ មាន ១៨ យ៉ាង ដោយអំណាច សោតាបត្តិមគ្គ នេះជាការដល់លើកទី ១ ។ អដ្ឋកថា អត្តវាសូត្រជាដើម ចប់ ។