អញ្ញំជីវំអញ្ញំសរីរំសូត្រទី ១៤
ក្បាលទី 22 · ទំព័រ 149
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះ អាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់យើងខ្ញុំទាំងឡាយ មានព្រះមាន ព្រះភាគជាមូល ។ បេ ។ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅ ខាងមុខ ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះ អាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា សត្វបន្ទាប់អំពីសេចក្តី ស្លាប់ទៅ រមែងកើតទៀត ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគជាមូល ។ បេ ។ ជាបុគ្គលទៀង មាន ការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ ។