ហោតិតថាគតោសូត្រទី ១៥

ក្បាលទី 22 · ទំព័រ 153

បេ ។ ម្នាលភិក្ខុ ទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ។ បេ ។ តាំងនៅនឹងថ្កល់ដូចជាសសរគោល ។ កាលបើមានវេទនា ។ បេ ។ កាលបើមានសញ្ញា ។ កាលបើមាន សង្ខារទាំងឡាយ ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា ខ្យល់មិនបក់ ។ បេ ។ តាំងនៅនឹងថ្កល់ ដូចជា សសរគោល ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ មានសេចក្តីប្រែប្រួល ជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើងយ៉ាង នេះថា ខ្យល់មិនបក់ ។ បេ ។ តាំងនៅនឹងថ្កល់ដូចជាសសរគោលដែរឬ ។ មិន មែនដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែ អាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា ខ្យល់មិន បក់ ។ បេ ។ តាំងនៅនឹងថ្កល់ដូចជាសសរគោល ។ វេទនា ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិ កើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ។ បេ ។ តាំងនៅនឹងថ្កល់ដូចជាសសរ គោលបានដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ មានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ ស្រីមានគភ៌មិនសម្រាលកូន ព្រះ ច្រន្ទ និងព្រះអាទិត្យមិនរះឡើង ឬមិនលិចទៅ តាំងនៅនឹងថ្កល់ដូចជាសសរ គោល ។