ហោតិចនចហោតិតថាគតោសូត្រទី ១៧
ក្បាលទី 22 · ទំព័រ 150
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះ អាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា សត្វបន្ទាប់អំពីសេចក្តី ស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគជាមូល ។ បេ ។ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ ។