នេវហោតិននហោតិតថាគតោសូត្រទី ១៨

ក្បាលទី 22 · ទំព័រ 150

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះ អាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា សត្វបន្ទាប់អំពីសេចក្តី ស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ។ បពិត្រព្រះអង្គ ដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគជា មូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ មានសភាពប្រែប្រួល ទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើងយ៉ាងនេះ ថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិន មែនដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណា រឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ របស់ ណាមិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះ ទេ តើគួរមានទិដ្ឋិកើតឡើងយ៉ាងនេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើត ទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កលះបង់សេចក្តីសង្ស័យក្នុងឋាន ទាំង ៦ នេះបានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់ បាន សេចក្តីសង្ស័យក្នុងហេតុជាទីកើតឡើងនៃទុក្ខ អរិយសាវ័កនោះ ក៏ លះបង់បាន ។