នេវហោតិននហោតិសូត្រទី ១៨
ក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលបើ មានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់យើងខ្ញុំ មានព្រះមានព្រះភាគជា មូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើត ទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ។ កាលបើមានវេទនា ។ បេ ។ កាលបើ មានសញ្ញា ។ កាលបើមានសង្ខារទាំងឡាយ ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ មានសេចក្តីប្រែប្រួល ជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើងយ៉ាង នេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ មានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើត ទៀតក៏មិនមែន ។ វេទនា ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។