សុខទុក្ខីសូត្រទី ២៥

ក្បាលទី 22 · ទំព័រ 143

កំណើត គឺកើតជានាយគុក ឬការងារដែលថោកថយដទៃឯណានីមួយ នេះ ឈ្មោះថា កណ្ញាភិជាតិ គឺកំណើតខ្មៅ ។ កំណើតភិក្ខុ មិច្ឆាទិដ្ឋិកបុគ្គលពោលថា ជានីលាភិជាតិ គឺកំណើតខេវោ បានឮថា ភិក្ខុទាំងនោះដាក់បន្លាចូលក្នុងបច្ច័យ ៤ ហើយទើបឆាន់ ហើយ ភិក្ខុទាំងឡាយ ក៏ចិញ្ចឹមជីវិតដោយអាស្រ័យបន្លា បាលីដូចពោលមកនេះ ជា បាលីរបស់ភិក្ខុនោះឯង ។ ម្យ៉ាងទៀត គេតំណាលថា អ្នកបួសទាំងឡាយ ហាក់ដូចជារស់នៅក្នុង ព្រៃបន្លា ទើបមានឈ្មោះយ៉ាងនេះ គឺ កណ្ឌកវុត្តិក្បា ។ បានឮថា ពួកនិគ្រន្ថប្រើសំពត់មួយផ្ទាំង ឈ្មោះថា លោហិតាភិជាតិ គឺ កំណើតក្រហម បានឮថា និគ្រន្ថពួកនេះ បរិសុទ្ធជាង ២ ពួកដំបូង ។ បានឮថា សាវ័កអចេលក៍ដែលជាគ្រហស្ថ ស្លៀកសពាក់ស ឈ្មោះថា ទលិទ្ទាភិជាតិ គឺកំណើតពណ៌លឿង និគ្រន្ថទាំងឡាយ ធ្វើពួកសាវ័កដែល ជាគ្រហស្ថ ដែលថ្វាយបច្ច័យដល់ខ្លួន ឲ្យមានសេចក្តីសំខាន់ជាងពួកនិគ្រន្ថ ដូចគ្នា ដោយអាការយ៉ាងនេះ ។ បានឮថា ពួកអាជីវកដែលជាបុរស ពួកអាជីវកដែលជ្រាស្តី នេះឈ្មោះ ថា សុក្កាភិជាតិ បានឮថា អាជីវកស្រី និងប្រុសទាំងនោះ បរិសុទ្ធជាង ៤ ពួកដំបូង ។ បានឮថា មេលទ្ធិឈ្មោះនន្ទៈ វច្ឆៈ សង្កិច្ចៈ មក្ខលិគោសាល ឈ្មោះថា បាលីជា កណ្ណកវុត្តិកា ក៏មាន ។