អទុក្ខមសុខីសូត្រទី ២៦

ក្បាលទី 22 · ទំព័រ 144

បរមសុក្កាភិជាតិ បានឮថា មេលទ្ធិទាំងនោះបរិសុទ្ធជាងពួកណាទាំងអស់ ។ មិច្ឆាទិដ្ឋិកបុគ្គលពោលថា ភូមិ គឺលំដាប់នៃការចម្រើនធំធាត់នៃមនុស្សមាន ៨ ភូមិ គឺមទ្ទភូមិ ១ ខិឌ្ឌាភូមិ ១ វីមង្សកភូមិ ១ ឧជុគតភូមិ ១ សេក្ខភូមិ ១ សមណភូមិ ១ ជាននភូមិ ១ បណ្ណភូមិ ១ ដោយបទថា អដ្ឋ បុរិសភូមិយោ ។ បណ្តាភូមិទាំង ៨ នោះ ចាប់ពី ៧ ថ្ងៃ តាំងអំពីថ្ងៃកើត សត្វទាំងឡាយ រាប់ថា នៅទន់ខ្ចី ល្ងង់ខ្លៅ ព្រោះចេញមកពីទីចង្ហៀត គេសន្មតថា នេះឈ្មោះ ថា មន្ទភូមិ ។ ចំណែកសត្វពួកណា មកអំពីទុគ្គតិ សត្វទាំងនោះចូលចិត្តយំរឿយៗ និង យំខ្លាំង ឯសត្វពួកណា មកអំពីសុគតិ សត្វទាំងនោះ រពឫកដល់សុគតិនោះ ហើយក៏ចូលចិត្តសើច នេះឈ្មោះថា ខិឌ្ឌាភូមិ ។ ការចាប់ដៃ-ជើងរបស់មាតាបិតា ឬចាប់គ្រែតាំង ហើយដាក់ជើងចុះជាន់ ផែនដី ឈ្មោះថា វិមង្សកភូមិ ។ វេលាដែលអាចដើរបាន ឈ្មោះឧជុគតភូមិ រយៈពេលដែលសិក្សាសិប្បៈ ឈ្មោះថា សេក្ខភូមិ ក្នុងកាលដែលចេញចាកផ្ទះបួស ឈ្មោះថា សមណភូមិ ពេលដែលមានការដឹង ព្រោះសេព គឺសិក្សាមកអំពីអាចារ្យ ឈ្មោះថា ជាននភូមិ ។ គេសន្មតដល់សមណៈដែលមិនឈ្លាសយ៉ាងនេះថា ភិក្ខុដែលជាអ្នកភ្លាត់ ចាកប្រយោជន៍ហើយ ព្រោះព្រះជិនស្រីមិនត្រាស់អ្វី នេះឈ្មោះថា បន្នភូមិ ។