នវាតសូត្រទី ១

ក្បាលទី 22 · ទំព័រ 151

ថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិន មែនដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណា រឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ របស់ ណាមិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះ ទេ តើគួរមានទិដ្ឋិកើតឡើងយ៉ាងនេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើត ទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កលះបង់សេចក្តីសង្ស័យក្នុងឋាន ទាំង ៦ នេះបានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់ បាន សេចក្តីសង្ស័យក្នុងហេតុជាទីកើតឡើងនៃទុក្ខ អរិយសាវ័កនោះ ក៏ លះបង់បាន ។ បេ ។ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ ។ សោតាបត្តិវគ្គទី ១ ចប់ វេយ្យាករណ៍ ១៨ ចប់