អទុក្ខមសុខីសូត្រទី ២៦

ក្បាលទី 22 · ទំព័រ 153

មិន មែនដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែ អាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា ខ្យល់មិន បក់ ។ បេ ។ តាំងនៅនឹងថ្កល់ដូចជាសសរគោល ។ វេទនា ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិ កើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ។ បេ ។ តាំងនៅនឹងថ្កល់ដូចជាសសរ គោលបានដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ មានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ ស្រីមានគភ៌មិនសម្រាលកូន ព្រះ ច្រន្ទ និងព្រះអាទិត្យមិនរះឡើង ឬមិនលិចទៅ តាំងនៅនឹងថ្កល់ដូចជាសសរ គោល ។ ( ឯវេយ្យាករណ៍ដ៏ពិស្តារទាំង ១៨ មានដំណើរដូចមុន ) ។