រូបសញ្ចេតនាសូត្រទី ៧
ក្បាលទី 22 · ទំព័រ 160
បទថា ឯកន្តសុខី បានដល់ ទិដ្ឋិកើតឡើងដល់បុគ្គលដែលបានឈាន ដែលប្រើតក្កវិជ្ជា និងអ្នករពឫកជាតិបាន ។ អធិប្បាយថា ទិដ្ឋិយ៉ាងនេះ គឺអត្តាមានសុខដោយចំណែកមួយ រមែង កើតឡើងដល់បុគ្គលដែលបានឈាន ដាក់ចិត្តដល់អត្តភាព ដែលមានសុខ ដោយចំណែកមួយក្នុងអតីត ។ សម្រាប់បុគ្គលដែលប្រើតក្កវិជ្ជា ទិដ្ឋិរមែងកើតឡើងយ៉ាងនេះថា ក្នុង បច្ចុប្បន្ន អាត្មាអញមានសុខដោយចំណែកមួយ យ៉ាងណា សូម្បីក្នុងអនាគត អញនឹងមានសុខដោយចំណែកមួយយ៉ាងនោះ ។