បឋវីធាតុសូត្រទី ៩

ក្បាលទី 22 · ទំព័រ 163

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ មានសេចក្តីប្រែប្រួល ជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើងយ៉ាង នេះថា ខ្យល់មិនបក់ ។ បេ ។ តាំងនៅនឹងថ្កល់ដូចជាសសរគោលដែរឬ ។ មិន មែនដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនទៀង របស់ នោះ ជាទុក្ខ កាលបើរបស់នោះមាន ព្រោះតែអាស្រ័យរបស់នោះដូច្នោះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគភ៌មិន សម្រាលកូន ព្រះចន្រ្ទព្រះអាទិត្យមិនរះឡើង ឬមិនអស្តង្គតទៅ តាំងនៅនឹង ថ្កល់ដូចជាសសរគោល ។