វិញ្ញាណសូត្រទី ៣
ក្បាលទី 22 · ទំព័រ 174
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុវិញ្ញាណមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ។ សោតវិញ្ញាណ ។ បេ ។ ឃានវិញ្ញាណ ។ ជិវ្ហាវិញ្ញាណ ។ កាយវិញ្ញាណ ។ មនោវិញ្ញាណ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ណា ។ បេ ។ ធ្វើឲ្យជាក់ច្បាស់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ។ បេ ។ ធ្វើឲ្យជាក់ច្បាស់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ។ បេ ។ មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ។