អដ្ឋកថា សម្ផស្សជាសូត្រទី ៥

ក្បាលទី 22 · ទំព័រ 163

ក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើប ទិដ្ឋិកើតឡើងយ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ ស្រីមានគភ៌មិនសម្រាល កូន ព្រះចន្រ្ទព្រះអាទិត្យមិនរះឡើង ឬមិនលិចទៅ តាំងនៅនឹងថ្កល់ដូចជា សសរគោល ។