សញ្ចេតនាសូត្រទី ៧
វេទនា ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ មានសេចក្តីប្រែប្រួល ជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើងយ៉ាង នេះថា ខ្យល់មិនបក់ ។ បេ ។ តាំងនៅនឹងថ្កល់ដូចជាសសរគោលដែរឬ ។ មិន មែនដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនទៀង របស់ នោះ ជាទុក្ខ កាលបើរបស់នោះមាន ព្រោះតែអាស្រ័យរបស់នោះដូច្នេះឯង ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា ។ បេ ។ តាំងនៅនឹងថ្កល់ដូចជាសសរគោល ។ ( សូត្រទាំង ២៦ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ) ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែ អាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា បន្ទាប់អំពីសេចក្តី ស្លាប់ទៅ ខ្លួននឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ ។ បពិត្រព្រះអង្គដ៏ ចម្រើន ធម៌ទាំងឡាយរបស់យើងខ្ញុំ មានព្រះមានព្រះភាគជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើប ទិដ្ឋិកើតឡើងយ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួននឹងមិនទុក្ខ មិន សុខ ទាំងមិនមានរោគ ។ កាលបើមានវេទនា ។ បេ ។ កាលបើមានសញ្ញា ។ កាលបើមានសង្ខារទាំងឡាយ ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យ វិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា បន្ទាប់អំពីសេចក្តី ស្លាប់ទៅ ខ្លួននឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ មានសេចក្តីប្រែប្រួល ជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើងយ៉ាង នេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួននឹងមិនទុក្ខ មិនសុ