អដ្ឋកថា (រូប) តណ្ហាសូត្រទី ៨

ក្បាលទី 22 · ទំព័រ 166

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែ អាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា ខ្យល់មិនបក់ ទឹក ស្ទឹងមិនហូរ ស្រីមានគភ៌មិនសម្រាលកូន ព្រះចន្រ្ទព្រះអាទិត្យ មិនរះឡើង ឬមិនអស្តង្គតទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល ។ បពិត្រព្រះអង្គដ៏ ចម្រើន ធម៌ទាំងឡាយរបស់យើងខ្ញុំ មានព្រះមានព្រះភាគជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើប ទិដ្ឋិកើតឡើងយ៉ាងនេះថា ខ្យល់មិនបក់ ។ បេ ។ តាំងនៅនឹងថ្កល់ដូចជាសសរ គោល ។ កាលបើមានវេទនា ។ បេ ។ កាលបើមានសញ្ញា ។ កាលបើមាន សង្ខារទាំងឡាយ ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា ខ្យល់មិនបក់ ។ បេ ។ តាំង នៅនឹងថ្កល់ដូចជាសសរគោល ។