ខន្ធសូត្រទី ១០
ក្បាលទី 22 · ទំព័រ 177
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង មាន សេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី វេទនាមិនទៀង មានសេចក្តីប្រែប្រួល ទៅ ប្លែកទៅជាប្រក្រតី ។ សញ្ញា ។ សង្ខារទាំងឡាយមិនទៀង មាន សេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ។ វិញ្ញាណមិនទៀង មានសេចក្តីប្រែប្រួល ទៅ ប្លែកទៅជាប្រក្រតី ។