ចក្ខុសូត្រទី ១
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផស្សជាវេទនាមិ នទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី សោតសម្ផស្សជាវេទនា ។ ឃានសម្ផស្សជាវេទនា ។ ជិវ្ហាសម្ផស្សជាវេទនា ។ កាយសម្ផស្សជាវេទនា ។ មនោសម្ផស្សជាវេទនា មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជឿចុះចិត្តស៊ប់នូវធម៌ ទាំងនេះយ៉ាងនេះ ។ បុគ្គលនេះ ហៅថា សទ្ធានុសារី ។ បេ ។ នឹងបានត្រាស់ដឹង ទៅខាងមុខ ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្គាល់ក្នុងរូប មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ។ សេចក្តីសម្គាល់ ក្នុងសំឡេង ។ សេចក្តីសម្គាល់ក្នុងក្លិន ។ សេចក្តីសម្គាល់ក្នុងរស ។ សេចក្តី សម្គាល់ក្នុងផោដ្ឋព្វៈ ។ សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍មិនទៀង មានសេចក្តី ប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជឿចុះ ចិត្តស៊ប់នូវធម៌ទាំងនេះយ៉ាងនេះ ។ បុគ្គលនេះ ហៅថា សទ្ធានុសារី ។ បេ ។ នឹងបានត្រាស់ដឹងទៅខាងមុខ ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីបុនប៉ងក្នុងរូប មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ។ សេចក្តីបុនប៉ងក្នុង សំឡេង ។ សេចក្តីបុនប៉ងក្នុងក្លិន ។ សេចក្តីបុនប៉ងក្នុងរស ។ សេចក្តីបុន ប៉ងក្នុងផោដ្ឋព្វារម្មណ៍ ។ សេចក្តីបុនប៉ងក្នុងធម្មារម្មណ៍មិនទៀង មានសេចក្តី ប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជឿចុះ ចិត្តស៊ប់នូវធម៌ទាំងនេះយ៉ាងនេះ ។ បុគ្គលនេះ ហៅថា សទ្ធានុសារី ។ បេ ។ នឹងបានត្រាស់ដឹងទៅខាងមុខ ។