រូបសូត្រទី ២
ក្បាលទី 22 · ទំព័រ 181
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំង នៅ ការវិលត្រឡប់ ការមានប្រាកដណា នៃរូប នុ៎ះជាការកើតឡើងនៃទុក្ខជា ការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ ។ នៃសំឡេង ។ នៃក្លិន ។ នៃរស ។ នៃផោដ្ឋព្វៈ ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃធម្មារម្មណ៍ នុ៎ះជាការកើតឡើងនៃទុក្ខ ជា ការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ ការស្ងប់ រម្ងាប់ ការអស់ណា នៃរូប នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ ។ នៃសំឡេង ។ នៃក្លិន ។ នៃរស ។ នៃ ផោដ្ឋព្វៈ ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃធម្មារម្មណ៍ នុ៎ះជា ការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរានិងមរណៈ ។