វិញ្ញាណសូត្រទី ៣
ក្បាលទី 22 · ទំព័រ 177
ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជឿចុះចិត្ត ស៊ប់នូវធម៌ទាំងនេះយ៉ាងនេះ ។ បុគ្គលនេះហៅថា សទ្ធានុសារី បានចុះស៊ប់ កាន់សម្មត្តនិយាម ចុះស៊ប់កាន់សប្បុរិសភូមិ កន្លងបង់នូវបុថុជ្ជនភូមិ ជាអ្នក លែងធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬ ក៏បិត្តិវិស័យ ជាបុគ្គលទៀងនឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់បាន ធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ។ ម្នាលភិក្ខុទាំងឡាយ អ្នកណាមួយត្រ ាស់ដឹងធម៌ទាំងនេះ ដោយប្រមាណនៃប្រាជ្ញាយ៉ាងនេះ ។ បុគ្គលនេះ ហៅ ថា ធម្មានុសារី បានចុះស៊ប់កាន់សម្មត្តនិយាម ចុះស៊ប់កាន់សប្បុរិសភូមិ កន្លងបង់នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើដែលធ្វើហើយ នាំឲ្យទៅកើតក្នុង នរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀងនឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ។ ម្នាល