សម្ផស្សសូត្រទី ៤
ក្បាលទី 22 · ទំព័រ 188
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគ ( តម្រេក ប្រកបដោយសេចក្តីពេញចិត្ត ) ណា ក្នុងចក្ខុ នុ៎ះជាឧបក្កិលេស ( នាំឲ្យ សៅហ្មង ) របស់ចិត្ត ឆន្ទរាគណា ក្នុងសោត នុ៎ះ ជាឧបក្កិលេស របស់ចិត្ត ឆន្ទរាគណា ក្នុងឃានៈ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ឆន្ទរាគណា ក្នុងជិវ្ហា នុ៎ះជា ឧបក្កិលេសរបស់ចិត្ត ឆន្ទរាគណា ក្នុងកាយ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ឆន្ទរាគណា ក្នុងមនោ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ។