អដ្ឋកថា សម្ផស្សសូត្រទី ៤
ក្បាលទី 22 · ទំព័រ 188
ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុលះបង់ នូវឧបក្កិលេសរបស់ចិត្ត ក្នុងហេតុទាំង ៦ នេះបាន ហើយ ចិត្តរបស់ភិក្ខុនោះ តែងបង្អោនទៅរកនេក្ខម្មៈផង ជាចិត្តអប់រំក្នុងនេក្ខម្មៈ ផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង ។