សម្ផស្សជាសូត្រទី ៥

ក្បាលទី 22 · ទំព័រ 177

ម្នាលភិក្ខុទាំងឡាយ អ្នកណាមួយត្រ ាស់ដឹងធម៌ទាំងនេះ ដោយប្រមាណនៃប្រាជ្ញាយ៉ាងនេះ ។ បុគ្គលនេះ ហៅ ថា ធម្មានុសារី បានចុះស៊ប់កាន់សម្មត្តនិយាម ចុះស៊ប់កាន់សប្បុរិសភូមិ កន្លងបង់នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើដែលធ្វើហើយ នាំឲ្យទៅកើតក្នុង នរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀងនឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ។ ម្នាល