អដ្ឋកថា សម្ផស្សជាសូត្រទី ៥
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងរូប នុ៎ះជាឧបក្កិលេសរបស់ចិត្ត ។ ក្នុងសំឡេង ។ ក្នុងក្លិន ។ ក្នុងរស ។ ក្នុង ផោដ្ឋព្វៈ ។ ឆន្ទរាគណា ក្នុងធម្មារម្មណ៍ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុលះបង់នូវឧបក្កិលេសរបស់ចិត្តក្នុងហេតុ ទាំង ៦ នេះបានហើយ ចិត្តរបស់ភិក្ខុនោះ តែងបង្អោនទៅរកនេក្ខម្មៈផង ជា ចិត្តអប់រំដោយនេក្ខម្មៈផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាដ៏ឧត្តមផង ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងចក្ខុវិញ្ញាណ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ។ ក្នុងសោតវិញ្ញាណ ។ ក្នុងឃានវិញ្ញាណ ។ ក្នុងជិវ្ហាវិញ្ញាណ ។ ក្នុងកាយវិញ្ញាណ ។ ឆន្ទរាគណា ក្នុងមនោវិញ្ញាណ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើ ភិក្ខុលះបង់នូវឧបក្កិលេសរបស់ចិត្តក្នុងហេតុទាំង ៦ នេះបានហើយ ចិត្តរបស់ ភិក្ខុនោះ តែងបង្អោនទៅរកនេក្ខម្មៈផង ជាចិត្តអប់រំដោយនេក្ខម្មៈផង ជាចិត្តគួរ ដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងចក្ខុសម្ផស្ស នុ៎ះជាឧបក្កិលេសរបស់ចិត្ត ។ ក្នុងសោតសម្ផស្ស ។ ក្នុងឃានសម្ផស្ស ។ ក្នុងជិវ្ហាសម្ផស្ស ។ ក្នុងកាយសម្ផស្ស ។ ឆន្ទរាគណា ក្នុងមនោសម្ផស្ស នុ៎ះជាឧបក្កិលេសរបស់ចិត្ត ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើ ភិក្ខុ ។