អដ្ឋកថា តណ្ហាសូត្រទី ៨
ក្បាលទី 22 · ទំព័រ 193
គប្បីជ្រាបវិនិច្ឆ័យក្នុងកិលេសសំយុត្តដូចតទៅនេះ បទថា ចិត្តស្សេសោ ឧបក្កិលេសោ សេចក្តីថា ជាឧបក្កិលេសរបស់ចិត្តដួងណា ។ ជាឧបក្កិលេសរបស់ចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ។ សួរថា ឆន្ទរាគៈជាឧបក្កិលេសរបស់ចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ ៣ រាប់ ថា ត្រឹមត្រូវ តែជាឧបក្កិលេសរបស់លោកុត្តរចិត្តបានដូចម្តេច ។