ធាតុសូត្រទី ៩
បទថា មត្តសោ និជ្ឈានំ ខមន្តិ សេចក្តីថា គួរដល់ការពិនិត្យមើល ដោយប្រមាណ ។ បទដ៏សេស ក្នុងទីគ្រប់អន្លើ មានអត្ថងាយយល់ទាំងអស់ហើយ ។ អដ្ឋកថា ចក្ខុសូត្រជាដើម ចប់ ឱក្កន្តសំយុត្តទី ៤ ចប់ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំង នៅ ការវិលត្រឡប់ ការមានប្រាកដណា នៃចក្ខុ នុ៎ះជាការកើតឡើងនៃ ទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ ការកើតឡើង ការតាំងនៅណា នៃសោតៈ ។ បេ ។ ការកើតឡើង ការតាំងនៅណា នៃឃានៈ ។ ការកើតឡើង ការតាំងនៅណា នៃជិវ្ហា ។ ការកើតឡើង ការតាំងនៅណា នៃកាយ ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃចិត្ត នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃ ជរា និងមរណៈ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃចក្ខុ នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់ នៃជរា និងមរណៈ ។ ការរលត់ណា នៃសោតៈ ។ បេ ។ ការរលត់ណា នៃឃានៈ ។ ការរលត់ណា នៃជិវ្ហា ។ ការរលត់ណា នៃកាយ ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃចិត្ត នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់ នៃរោគ ជាការអស់នៃជរា និងមរណៈ ។