ខន្ធសូត្រទី ១០
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំង នៅណា នៃចក្ខុវិញ្ញាណ ។ បេ ។ ជាការមានប្រាកដនៃជរា និងមរណៈ ។ បេ ។ ការកើតឡើង ការតាំងនៅណា នៃមនោវិញ្ញាណ ។ បេ ។ ជាការមាន ប្រាកដនៃជរា និងមរណៈ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃចក្ខុវិញ្ញាណ ។ បេ ។ ជាការអស់នៃជរា និងមរណៈ ការរលត់ណា នៃមនោវិញ្ញាណ ។ បេ ។ ជាការអស់នៃជរា និងមរណៈ ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំង នៅណា នៃចក្ខុសម្ផស្ស ។ បេ ។ ជាការមានប្រាកដនៃជរា និងមរណៈ ។ បេ ។ ការកើតឡើង ការតាំងនៅណា នៃមនោសម្ផស្ស ។ បេ ។ ជាការមានប្រាកដ នៃជរា និងមរណៈ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃចក្ខុសម្ផស្ស ។ បេ ។ ជាការអស់នៃជរា និងមរណៈ ។ បេ ។ ការរលត់ណា នៃ មនោសម្ផស្ស ។ បេ ។ ជាការអស់នៃជរា និងមរណៈ ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំង នៅណា នៃចក្ខុសម្ផស្សជាវេទនា ។ បេ ។ ជាការមានប្រាកដនៃជរា និងមរណៈ ។ បេ ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃ មនោសម្ផស្សជាវេទនា នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជា ការមានប្រាកដនៃជរា និងមរណៈ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ ការស្ងប់ រម្ងាប់ណា នៃចក្ខុសម្ផស្សជាវេទនា ។ បេ ។ ជាការអស់នៃជរា និងមរណៈ ។ បេ ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃមនោសម្ផស្សជាវេទនា នុ៎ះជា ការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ ។