អវិតក្កសូត្រទី ២

ក្បាលទី 22 · ទំព័រ 183

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំង នៅណា នៃរូបសញ្ញា ។ បេ ។ ជាការមានប្រាកដនៃជរា និងមរណៈ ។ បេ ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃធម្មសញ្ញា នុ៎ះជាការកើតឡើងនៃទុក្ខជា ការតាំងនៅនៃរោគ ជាការមានប្រាកដនៃ ជរា និងមរណៈ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃរូបសញ្ញា ។ បេ ។ ជាការអស់នៃជរានិងមរណៈ ។ បេ ។ ការរលត់ ការស្ងប់ រម្ងាប់ ការអស់ណា នៃធម្មសញ្ញា នុ៎ះជាការរលត់ នៃទុក្ខ ជាការស្ងប់រម្ងាប់ នៃរោគ ជាការអស់នៃជរា និងមរណៈ ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំង នៅណា នៃរូបសព្ចោតនា ។ បេ ។ ជាការមានប្រាកដនៃជរា និងមរណៈ ។ បេ ។ ការកើតឡើង ការតាំងនៅណា នៃធម្មសព្ចោតនា ។ បេ ។ ជាការមានប្រាកដ នៃជរា និងមរណៈ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃ រូបសព្ចោតនា ។ បេ ។ ជាការអស់នៃជរា និងមរណៈ ។ បេ ។ ការរលត់ ការស្ងប់ រម្ងាប់ ការអស់ណា នៃធម្មសព្ចោតនា នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់ រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ ។