បីតិសូត្រទី ៣
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំង នៅណា នៃរូបតណ្ហា ។ បេ ។ ជាការមានប្រាកដនៃជរា និងមរណៈ ។ បេ ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃធម្មតណ្ហា នុ៎ះជាការកើតឡើងនៃទុក្ខ ជាទីតាំងនៃរោគ ជាការមានប្រាកដនៃជរានិ ងមរណៈ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃរូបតណ្ហា ។ បេ ។ ជាការអស់នៃជរា និងមរណៈ ។ បេ ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃធម្មតណ្ហា នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំង នៅ ការវិលត្រឡប់ ការមានប្រាកដណា នៃបឋវីធាតុ ។ បេ ។ ជាការមាន ប្រាកដនៃជរា និងមរណៈ នៃអាបោធាតុ ។ បេ ។ នៃតេជោធាតុ ។ នៃវាយោធាតុ ។ នៃអាកាសធាតុ ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមាន ប្រាកដណា នៃវិញ្ញាណធាតុ នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃ រោគ ជាការមានប្រាកដនៃជរា និងមរណៈ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃ បឋវីធាតុ ។ បេ ។ ជាការអស់នៃជរា និងមរណៈ ការរលត់ណា នៃអាបោធាតុ ។ បេ ។ ជាការអស់នៃជរា និងមរណៈ ការរលត់ណា នៃតេជោធាតុ ។ ការ