អដ្ឋកថា បីតិសូត្រទី ៣

ក្បាលទី 22 · ទំព័រ 201

គប្បីជ្រាបវិនិច្ឆ័យក្នុងវិវេកជសូត្រទី ១ ជាដើម នៃសារីបុត្ត សំយុត្តដូចតទៅនេះ បទថា ន ឯវំ ហោតិ សេចក្តីថា ព្រោះលោកលះ អហង្ការ ការសម្គាល់ថាអញ និងមមង្ការ គឺការសម្គាល់ថារបស់អញបាន ហើយ ទើបមិនមានការគិតយ៉ាងនេះ ។ ក្នុងសូត្រទី ២ ជាដើម រហូតដល់សូត្រទី ៩ ក៏មានន័យយ៉ាងនេះដូចគ្នា ។