ឧបេក្ខាសូត្រទី ៤

ក្បាលទី 22 · ទំព័រ 185

រលត់ណា នៃវាយោធាតុ ។ ការរលត់ណា នៃអាកាសធាតុ ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃវិញ្ញាណធាតុ នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់ រម្ងាប់នៃរោគ ជាការអស់នៃជរានិងមរណៈ ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំង នៅ ការវិលត្រឡប់ ការមានប្រាកដណា នៃរូប នុ៎ះជាការកើតឡើងនៃទុក្ខជា ការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ នៃវេទនា ។ បេ ។ នៃសញ្ញា ។ នៃសង្ខារទាំងឡាយ ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃវិញ្ញាណ នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំង នៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ ការស្ងប់ រម្ងាប់ ការអស់ណា នៃរូប នុ៎ះ ជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ នៃវេទនា ។ បេ ។ នៃសញ្ញា ។ នៃសង្ខារទាំងឡាយ ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃវិញ្ញាណ នុ៎ះជាការរលត់ នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ ។ ឧប្បាទសំយុត្ត ចប់