អដ្ឋកថា វិញ្ញាណញ្ចាយតនសូត្រទី ៦
ក្បាលទី 22 · ទំព័រ 202
សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រនិងចីវរក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុង រាជគ្រឹះ ដើម្បីបិណ្ឌបាត លុះចូលទៅបិណ្ឌបាត តាមលំដាប់ច្រកក្នុងក្រុងរាជគ្រឹះហើយ បានទៅគង់អាស្រ័យ ក្បែរជើងជញ្ជាំងមួយ ឆាន់ចង្ហាន់បិណ្ឌបាត នោះ ។