អដ្ឋកថា នេវសញ្ញានាសញ្ញាយតនសូត្រទី ៨
ក្បាលទី 22 · ទំព័រ 202
បពិត្រសមណៈ បើដូច្នោះ លោកបែរមុខ ទៅកាន់ទិសធំ ( ទាំងបួន ) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនបែរមុខទៅកាន់ ទិសធំឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកងាកមុខទៅកាន់ទិស តូច ( ទាំងបួន ) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ ទិសតូចឆាន់ទេ ។