សូចិមុខីសូត្រទី ១០-ឱនមុខឆាន់
ក្បាលទី 22 · ទំព័រ 204
ដោយធម៌ហើយ ទើបឆាន់ ។ គ្រានោះ សូចិមុខីបរិព្វាជិកា ចេញអំពីច្រក ចូលទៅកាន់ច្រក ចេញពីផ្លូវត្រឡែងកែងចូលទៅកាន់ផ្លូវត្រឡែងកែង ក្នុង ក្រុងរាជគ្រឹះ ប្រាប់គេយ៉ាងនេះថា សមណសក្យបុត្តទាំងឡាយ តែងឆាន់ អាហារប្រកបដោយធម៌ សមណសក្យបុត្តទាំងឡាយ តែងឆាន់អាហារដែល មិនមានទោស អ្នកទាំងឡាយ ចូរប្រគេនដុំបាយដល់ពួកសមណសក្យបុត្តផង ចុះ ។