សុទ្ធិកសូត្រទី ១
ក្បាលទី 22 · ទំព័រ 208
ក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ កំណើតរបស់នាគនេះមាន ៤ យ៉ាង ។ ចុះកំណើត ៤ គឺអ្វីខ្លះ ។ កំណើត ៤ គឺ ពួកនាគជាអណ្ឌជៈកំណើត ១ ពួកនាគជាជលាពុជៈកំណើត ១ ពួកន ាគជាសំសេទជៈកំណើត ១ ពួកនាគជាឧបបាតិកៈកំណើត ១ ។ ម្នាលភិក្ខុ ទាំងឡាយ កំណើតរបស់នាគ មាន ៤ យ៉ាងនេះឯង ។