បណីតតរសូត្រទី ២
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កំណើតរបស់នាគនេះ មាន ៤ យ៉ាង ។ ចុះកំណើត ៤ គឺអ្វីខ្លះ ។ កំណើត ៤ គឺពួកនាគជា អណ្ឌជៈកំណើត ១ ពួកនាគជាជលាពុជកំណើត ១ ពួកនាគជាសំសេទជកំណើត ១ ពួកនាគជាឧបបាតិកៈកំណើត ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្តា នាគទាំងនោះ ពួកនាគជាជលាពុជកំណើតក្តី ពួកនាគជាសំសេទជៈកំណើត ក្តី ពួកនាគជាឧបបាតិកៈកំណើតក្តី ប្រសើរជាងពួកនាគជាអណ្ឌជៈកំណើត ។ ម្នាលភិក្ខុទាំងឡាយ បណ្តានាគទាំងនោះ ពួកនាគជាសំសេទជៈកំណើតក្តី ពួកន ាគជាឧបបាតិកៈកំណើតក្តី ប្រសើរជាងពួកនាគជាអណ្ឌជៈកំណើត និងពួកន ាគជាជលាពុជកំណើត ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកនាគទាំងនេះ ពួកន ាគជាឧបបាតិកៈកំណើត ប្រសើរជាងពួកនាគជាអណ្ឌជៈកំណើតផង ជាង ពួកនាគជាជលាពុជកំណើតផង ជាងពួកនាគជាសំសេទជៈកំណើតផង ។ ម្នាលភិក្ខុទាំងឡាយ កំណើតរបស់នាគ មាន ៤ យ៉ាងនេះឯង ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះ មានភិក្ខុមួយរូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយក៏ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏ សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យពួកនាគខ្លះជាអណ្ឌជ- កំណើតក្នុងលោកនេះ រក្សាឧបោសថផង មានកាយលះបង់ហើយ ( ព្រោះ មិនអើពើនឹងសេចក្តីអន្តរាយអំពីអាលម្ពាយ ) ផង ។ ម្នាលភិក្ខុ ពួកនាគជា អណ្ឌជៈខ្លះក្នុងលោកនេះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីដើម ពួកយើង ធ្វើអំពើទាំងពីរ គឺកុសល និងអកុសលដោយកាយ ធ្វើអំពើទាំងពីរ គឺ កុសល និងអកុសលដ