ឧបោសថសូត្រទី ៣

ក្បាលទី 22 · ទំព័រ 194

សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅក្នុងក្រុងសាវត្ថី ដើម្បីបិណ្ឌបាតហើយ ត្រឡប់ អំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្តហើយ សំដៅទៅកាន់អន្ធវ័នដើម្បី សម្រាកក្នុងវេលាថ្ងៃ លុះចូលស៊ប់ក្នុងអន្ធវ័នហើយ គង់សម្រាកក្នុងវេលាថ្ងៃ ទៀបគល់ឈើមួយ ។ គ្រានោះ ព្រះសារីបុត្តមានអាយុចេញអំពីទីពួនសម្ងំ ក្នុងសាយ័ណ្ហសម័យហើយ ចូលទៅកាន់វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ។ ព្រះអានន្ទមានអាយុ បានឃើញព្រះសារីបុត្តមានអាយុ កំពុងនិមន្ត មកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត ឥន្ទ្រិយរបស់លោកជ្រះថ្លា សម្បុរមុខក៏ស្អាតផូរផង់ ថ្ងៃនេះ តើព្រះសារីបុត្តមានអាយុ នៅដោយធម៌ជាគ្រឿងនៅដូចម្តេច ។ ម្នាល អាវុសោ ក្នុងទីឯណោះ ខ្ញុំស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ ទាំងឡាយ បានចូលបឋមជ្ឈានដែលប្រកបដោយវិតក្កវិចារ មានបីតិ និង សុខដែលកើតអំពីសេចក្តីស្ងាត់ ហើយសម្រេចសម្រាន្តនៅ ។ ម្នាលអាវុសោ ខ្ញុំនោះ មិនមានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញកំពុងចូលបឋមជ្ឈាន ឬ ថា អាត្មាអញបានចូលបឋមជ្ឈានហើយ ឬក៏ថា អាត្មាអញបានចេញអំពី បឋមជ្ឈានហើយ ដូច្នេះឡើយ ។ ព្រះអានន្ទតបថា ពិតដូច្នោះមែន ព្រោះ ព្រះសារីបុត្តមានអាយុ បានគាស់រម្លើងនូវអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ អស់កាលយូរមកហើយ ហេតុនោះ បានជាព្រះសារីបុត្តមាន អាយុ មិនមានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញកំពុងចូលបឋ