អដ្ឋកថា ឧបោសថសូត្រទី ៣

ក្បាលទី 22 · ទំព័រ 218

គប្បីជ្រាបវិនិច្ឆ័យក្នុងបណីតតរសូត្រទី ២ ជាដើម ដូចតទៅ បទថា វោស្សដ្ឋកាយា គឺបណ្តោយកាយ ដោយមិនពិចារណាដល់អន្តរាយ ដែលកើតពីអាលម្ពាយ ។ បទថា ទ្វយការិនោ ប្រែថា ដែលមានប្រក្រតីធ្វើទាំង ២ យ៉ាង អធិប្បាយថា មានប្រក្រតីធ្វើទាំងកុសល និងអកុសល ។ បទថា សចជ្ជ មយំ សេចក្តីថា បើថ្ងៃនេះយើងទាំងឡាយ ។