តតិយឧបោសថសូត្រទី ៥

ក្បាលទី 22 · ទំព័រ 212

ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះជាសំសេទជៈកំណើតក្នុងលោកនេះ រក្សា ឧបោសថផង មានកាយលះបង់ហើយ ( ព្រោះមិនអើពើនឹងសេចក្តីអន្តរាយ អំពីអាលម្ពាយ ) ផង ( សេចក្តីទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ) ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះជាសំសេទជកំណើតក្នុងលោកនេះ រក្សាឧបោសថផង មានកាយលះបង់ហើយ ( ព្រោះ មិនអើពើនឹងសេចក្តីអន្តរាយអំពីអាលម្ពាយ ) ផង ។