ចតុត្ថឧបោសថសូត្រទី ៦
ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាឧបបាតិកៈកំណើតក្នុងលោកនេះ រក្សា ឧបោសថផង មានកាយលះបង់ហើយ ( ព្រោះមិនអើពើនឹងសេចក្តីអន្តរាយ អំពីអាលម្ពាយ ) ផង ។ ម្នាលភិក្ខុ ពួកនាគខ្លះជាឧបបាតិកៈកំណើតក្នុង លោកនេះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីដើម ពួកយើងធ្វើអំពើទាំង ពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត ព្រោះ ពួកយើងទាំងនោះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត លុះបែកធ្លាយរាងកាយ បន្ទាប់អំពីស្លាប់ទៅ ក៏បាន កើតជាមួយនឹងពួកនាគជាឧបបាតិកៈកំណើត បើក្នុងកាលឥឡូវនេះ ពួកយើង ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយ ចិត្ត លុះពួកយើងបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងទៅកើត ក្នុងសុគតិសួគ៌ទេវលោក ដោយហេតុយ៉ាងនេះពុំខាន បើដូច្នោះមានតែពួកយើង ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិត ដោយចិត្ត ក្នុងកាលឥឡូវនេះកុំខាន ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាឧបបាតិកៈកំណើត ក្នុងលោកនេះ រក្សាឧបោសថ ផង មានកាយលះបង់ហើយ ( ព្រោះមិនអើពើនឹងសេចក្តីអន្តរាយអំពី អាលម្ពាយ ) ផង ។ ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ