អដ្ឋកថា ចតុត្ថឧបោសថសូត្រទី ៦

ក្បាលទី 22 · ទំព័រ 219

បទថា អន្នំ បានដល់ របស់ទំពារបស់បរិភោគ ។ បទថា បនំ បានដល់ ទឹកគ្រប់យ៉ាង ។ បទថា វត្ថំ បានដល់ សំពត់ស្លៀក សំពត់ដណ្តប់ ។ បទថា យានំ បានដល់ ជាបច្ច័យជួយក្នុងការធ្វើដំណើរគ្រប់ប្រភេទ មានឆត្រ និងស្បែកជើងជាដើម ។ បទថា មាលំ បានដល់ ផ្កាគ្រប់ប្រភេទ ដូចជាផ្កាម្លិះជាដើម ។