សុតសូត្រទី ៧

ក្បាលទី 22 · ទំព័រ 198

ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំកន្លងបង់រូបសញ្ញា រម្លត់នូវបដិឃសញ្ញា មិន ធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ហើយចូលអាកាសានញ្ចាយតនជ្ឈាន ដោយពិចារណាថា អាកាសមិនមានទីបំផុត ដូច្នេះហើយ សម្រេចសម្រាន្តនៅ ។ បេ ។ ចេញហើយ ដូច្នេះឡើយ ។ ក្រុងសាវត្ថី ។ ព្រះអានន្ទមានអាយុ បានឃើញហើយ ។ បេ ។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈានដោយ ប្រការទាំងពួង ហើយចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយពិចារណាថា វិញ្ញាណ មិនមានទីបំផុត ដូច្នេះហើយ សម្រេចសម្រាន្តនៅ ។ បេ ។ ចេញហើយ ដូច្នេះឡើយ ។ ក្រុងសាវត្ថី ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ។ បេ ។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយ ប្រការទាំងពួង ហើយចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយពិចារណាថា អ្វី បន្តិចបន្តួចមិនមាន ដូច្នេះហើយ សម្រេចសម្រាន្តនៅ ។ បេ ។ ចេញហើយ ដូច្នេះឡើយ ។ ក្រុងសាវត្ថី ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ។ បេ ។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន បានចូល