អដ្ឋកថា សុតសូត្រទី ៧

ក្បាលទី 22 · ទំព័រ 219

បទថា គន្ធំ បានដល់ គ្រឿងលាបគ្រប់ប្រភេទ ដូចជា ក្លិនចន្ទន៍ជាដើម ។ បទថា សេយ្យាវសថបទីបេយ្យំ សេចក្តីថា ឲ្យទីដេក មានគ្រែ និង តាំងជាដើម ឲ្យទីនៅអាស្រ័យ មានផ្ទះមួយជាន់ជាដើម និងឲ្យឧបករណ៍ ប្រទីប មានប្រឆេះ និងប្រេងជាដើម ។ នាគទាំងនោះ ធ្វើសេចក្តីប្រាថ្នាដើម្បីឲ្យមានអាយុវែង មានពណ៌សម្បុរ ល្អ ច្រើនទៅដោយសុខ ហើយឲ្យទាន ១០ យ៉ាងនេះ ទើបកើតក្នុងនាគពិភពនោះ ដើម្បីសោយសម្បត្តិនោះឯង ។