អណ្ឌជទានូបការសូត្រទសកំទី ១១-២០
ក្បាលទី 22 · ទំព័រ 203
ធំឆាន់ទេ កាលដែលខ្ញុំសួរថា បពិត្រសមណៈ បើដូច្នោះ លោកងាកមុខទៅកាន់ ទិសតូចឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ ទិសតូចឆាន់ទេ បពិត្រសមណៈ ចុះលោកឆាន់ដូចម្តេចវិញ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចម្ការ ទីដី ម្នាលប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកឱនមុខឆាន់ ។